១៨-កញ្ញា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យោងតាមអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សចំនួនបីបានឲ្យដឹងថា ស្ថានភាពសិទ្ធិមនុស្ស ដែលកាន់តែយ៉ាប់យ៉ឺនទៅនៅកម្ពុជាទាមទារឲ្យមានការចាត់វិធានការខ្លាំងជាងមុនពីអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ជំនួយធំៗបំផុត។ សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍនៅកម្ពុជា(អាដហុក) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) និងវេទកាសិទ្ធិមនុស្ស និងអភិវឌ្ឍន៍អាស៊ី(FORUM-ASIA) នៅក្នុងការដាក់បញ្ជូនទៅកាន់អគ្គអង្គភាពសិទ្ធិនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាខកខានមិនបានបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។ ក្រុមប្រឹក្សាគឺកំពុងប្រារព្ធកិច្ចប្រជុំលើកទីពីររបស់ខ្លួននៅក្នុងទីក្រុងហ្សឺណេវចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៦។
ប្រភពព័ត៍មាន : អង្គការក្រៅរដ្ឋាភិបាលប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឲ្យដឹងអំពីស្ថានភាពសិទ្ធិមនុស្សដ៏តឹងតែងនៅក្នុងប្រទេសកម្ពុជា