សិទ្ធិ​មនុស្ស​ និង​ព្រឹត្តិ​ការណ៍​ទាក់​ទិន​នឹង​សេរី​ភាព​ ក្នុង​ការ​បញ្ចេញ​មតិ​៖ រៀន​សូត្រ​ពី​បទ​ពិសោធន៍

១-តុលា-២០០៦

ការ​ចេញ​ផ្សាយ : របាយការណ៍

ព្រឹត្តិការណ៍​ទាំងឡាយ​ ដែល​កើត​ឡើង​ក្រោយ​ពេល​ចាប់​ខ្លួន​នៅ​ចុង​ឆ្នាំ​ ២០០៥ បាន​នាំ​មក​នូវ​ការ​វិ​វឌ្ឍ​ជា​វិជ្ជមាន​ជាច្រើន​ នៅ​ក្នុង​សង្គម​ស៊ីវិល​។ ជនជាតិ​ខ្មែរ​ បាន​ធ្វើ​ការ​ងារ​តាម​វិធី​ថ្មី​ ជាមួយ​សហគមន៍​អន្តរជាតិ​ហើយ​បណ្តាញ​ជា​ប្រពៃ​ណី​ត្រូវ​បាន​ពង្រីក។ សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ប្រជុំ​គ្នានៅ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ឡើយ នៅ​ប្រទេស​កម្ពុជា។ ក្នុង​ឆ្នាំ​២០០៥ អាជ្ញា​ធរបាន​ចាប់​ផ្តើម​ប្រើ​ច្បាប់​បរិហារកេរ្តិ៍តាំង​ពី​សម័យ​អ៊ុនតាក់ ដើម្បី​ចាប់​ខ្លួន​ឥស្សរជន​ល្បី​ល្បាញ​មួ​យចំនួន​ដាក់​ពន្ធ​នាគារ​ ដោយ​សារ​អ្នក​ទាំង​នោះ​បាន​សម្តែង​ទស្សនៈរបស់​ខ្លួន​ និង​ដោយសារបាន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ទៀត​បាន​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ។ លើស​ពី​នេះទៀត សកម្មជន​ដែល​គេមិន​ស្គាល់​ឈ្មោះ​ និង​គ្មាន​ឥទ្ធិពលជាច្រើន​នាក់​នៅ​តាម​ខេត្ត ក៏​ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់​ពី​បទ​បរិហារកេរ្តិ៍​​ផង​ដែរ។ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​សន្យាពិនិត្យ​កែ​ច្បាប់​នោះ​ក្តី ក៏​បទ​បរិហារកេរ្តិ៍ នៅ​តែជា​បទល្មើស​ព្រហ្មទណ្ឌ​នៅឡើយ។ នៅ​ក្នុងសេចក្តី​ព្រាង​ច្បាប់​ថ្មី ស្តី​ពី​ការ​ជួប​ប្រជុំជាសាធារណៈ ការ​តវ៉ា និង​បាតុកម្ម ដែល​គ្មាន​ការ​គ្រោង​ទុក​ ត្រូវ​តែធ្វើ​ឡើង​នៅ​ក្នុងទី​កន្លែង​កំណត់​ដោយ​រដ្ឋាភិបាល ដោយ​មិន​ត្រូវ​មាន​អ្នក​ចូល​រួម​លើស​ពី​២០០​នាក់ និង​មិន​ត្រូវ​មានរយៈពេល​លើស​ពី​បួន​ម៉ោង​ឡើយ។

ប្រភពព័ត៍មាន : សិទ្ធិ​មនុស្ស​ និង​ព្រឹត្តិ​ការណ៍​ទាក់​ទិន​នឹង​សេរី​ភាព​ ក្នុង​ការ​បញ្ចេញ​មតិ​៖ រៀន​សូត្រ​ពី​បទ​ពិសោធន៍

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo