កម្ពុជា​៖ ដោះលែ​ងអ្នករង​កំហុស​ឯទៀត​ពីបទ​ឃាតកម្ម​លើមេដឹក​នាំ​កម្មករ

២-តុលា-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

(ញូវ យ៉ក) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ នៅ​ក្នុង​សវនាការ​តុលាការ​ឧទ្ធរណ៍​នា​ថ្ងៃ​សុក្រ អង្គ​ចៅ​ក្រម​តុលា​ការ​កម្ពុជា​ដោយ​សារ​តែ​ខ្វះ​ភស្តុ​តាង​នោះ​​គួរ​តែ​ដោះ​លែង​បុរស​ពីរ​នាក់​ដែល​កាត់​ឲ្យ​ជាប់​ទោស​ដោយ​មិន​ត្រឹម​ត្រូវ​ពី​បទ​សម្លាប់​លោក​ ជា វិជ្ជា​ ជា​មេ​ដឹក​នាំ​កម្មករ​។ ប៊ន សំ​ណាង និង​ សុខ សំ​អឿន ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​២០០៥ បន្ទាប់​ពី​ការ​កាត់​ក្តី​ដ៏​ចម្រូង​ចម្រាស់​មួយ ​ដែល​មិន​បាន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​នៃ​នីតិ​វិធី​ចំណាត់​ការ​ច្បាប់ ​និង​យុត្តិធម៌​ត្រឹមត្រូវ​។ លោក ​​ជា វិជ្ជា​ ដែល​ជា​ស្ថាប​និក ​និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​គឺ​ជា​មេ​ដឹក​នាំ​កម្មករ​ដ៏​លេច​ធ្លោ​បំផុត​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​អំពើ​ឃាតកម្ម​លើ​រូប​លោក​នៅ​ខែ​មករា​ ឆ្នាំ​២០០៤​។

ប្រភពព័ត៍មាន : កម្ពុជា​៖ ដោះលែ​ងអ្នករង​កំហុស​ឯទៀត​ពីបទ​ឃាតកម្ម​លើមេដឹក​នាំ​កម្មករ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo