សវនាការ​​របស់​​តុលាការ​​ឧទ្ធរណ៍​​ត្រូវ​តែ​​នាំ​យុត្តិធម៌​​ឲ្យ​ដល់ ប៊ន សំ​ណាង និង សុខ សំ​អឿន

៤-តុលា-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណ​​កម្មាធិការ​​ប្រព្រឹត្តិ​កម្ម​​នៃ​អង្គការ​​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា(CHRAC) ជា​អង្គការ​ចម្រុះ​មួយ ​ដែល​មាន​សមាជិក​ចំនួន​២១​ដាក់​ញត្តិ​ទៅ​តុលាការ​ឧទ្ធរណ៍​​សុំ​ឲ្យ​ដោះ​​លែង ​ប៊ន សំ​ណាង​និង​ សុខ សំ​អឿន ​នៅ​ក្នុង​សវនាការ​​តុលាការ​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​៦ ខែ​​តុលា​ ឆ្នាំ​២០០៦ ​ខាង​មុខ​នេះ​។ CHRAC​ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​កា​រធ្វើ​ឃាត​លោក​ ជា វិជ្ជា​ ដែល​កើត​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ២០០៤ និង​បន្ត​មាន​ជំនឿ​ថា ​ប៊ន សំ​ណាង ​និង ​សុខ សំ​អឿន ​មិន​បាន​ធ្វើ​បទ​ឃាត​កម្ម​នោះ​ទេ​។ CHRAC ចាត់​ទុក​សាល​ក្រម​របស់​តុលាការ​ឧទ្ធរណ៍​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ព្រោះ​តែ​ហេតុ​ផល​នយោបាយ​។ បន្ថែម​លើស​នេះ វា​ទំនង​ដែល​ថា ​ការ​ស៊ើប​អង្កេត​របស់​នគរបាល​​ចំពោះ​ករណី​ឃាតកម្ម​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​មន្ត្រី​នគរបាល ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ជា​ច្រើន​នាក់ ដែល​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​បទ​ល្មើស​។

ប្រភពព័ត៍មាន : សវនាការ​​របស់​​តុលាការ​​ឧទ្ធរណ៍​​ត្រូវ​តែ​​នាំ​យុត្តិធម៌​​ឲ្យ​ដល់ ប៊ន សំ​ណាង និង សុខ សំ​អឿន

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo