១២-តុលា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា(AFEC) ទាមទារឲ្យលុបមាត្រា៦២នៃច្បាប់អ៊ុន តាក់ស្តីពីបទបរិហារកេរ្តិ៍។ ប្រព័ន្ធផ្សព្វផ្សាយអង្គការសង្គមស៊ីវិលកម្ពុជាចំនួន២៨ប្រជុំប្រឹក្សាគ្នាថា មាត្រាច្បាប់នេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយដាក់នូវការរឹតបន្តឹងដ៏អយុត្តិធម៌ចំពោះសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ តាមទស្សនៈរបស់ស.ស.ម.ក បានឲ្យដឹងថា មានមធ្យោបាយផ្នែកច្បាប់ដទៃច្រើនលើសនេះទៀតដើម្បីការពារសន្តិភាពសាធារណៈ ជាជាងច្បាប់បរិហារកេរ្តិ៍។ ស.ស.ម.ក ជឿជាក់ថា គ្រាន់តែបោះពុម្ពសេចក្តីថ្លែងការណ៍ខុសមិនគួរជាប់ទោសព្រហ្មទណ្ឌទេ។
ប្រភពព័ត៍មាន : ទាមទារឲ្យលុបមាត្រា៦២នៃច្បាប់អ៊ុន តាក់ស្តីពីបទបរិហារកេរ្តិ៍