១០០០ថ្ងៃក្នុងពន្ធនាគារ ប៊ន សំណាង និងសុខ សំអឿន គេ​ត្រូវតែ​ដោះលែង

២៣-តុលា-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នា​ខួប​១០០០ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន​ប៊ន សំ​ណាង និ​ងសុខ សំ​អឿន អង្គការ​លីកាដូ​ជម្រុញ​ឲ្យ​តុលាការ​ឧទ្ធរណ៍​ពិចារណា​ឲ្យ​បាន​ទៀង​ទាត់​ចំពោះ​ករណី​របស់​បុរស​ទាំង​ពីរ​នាក់ និង​ដោះ​លែង​ពួក​គេ។ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ទី​២៣​តុលា​ គឺ​ជា​ថ្ងៃ​ទី​១០០០​ដែល​ប៊ន សំ​ណាង និង​សុខ សំអឿន​បាន​ជាប់​នៅ​ក្នុង​ឃុំ​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​របស់​ពួក​គេ​ នៅ​ថ្ងៃ​ទី​២៨​មករា​២០០៤​ពី​បទ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​លោក​ជា វិជ្ជា ជា​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​ដ៏​លេច​ធ្លោ​ម្នាក់​។ បច្ចុប្បន្ន ពួក​គេ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត បើ​ទុក​ណា​មាន​ភស្តុតាង​យ៉ាង​ច្រើន​ដែល​បញ្ជាក់​ថា​ពួក​គេ​គ្មាន​ទោស​ក៏​ដោយ​។ បុគ្គល​ជា​ច្រើន​រួម​មាន​ព្រះ​អតីត​មហាក្សត្រ នរោត្តម សីហនុ គ្រួសារ​របស់​លោក​ជា វិជ្ជា និង​សាក្សី​សំខាន់​ចំពោះ​ឃាតកម្ម​នេះ បាន​ប្រកាស​ថា​ពួក​គេ​គ្មាន​ទោស​ទេ។

ប្រភពព័ត៍មាន : ១០០០ថ្ងៃក្នុងពន្ធនាគារ ប៊ន សំណាង និងសុខ សំអឿន គេ​ត្រូវតែ​ដោះលែង

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo