ឱ​កាស​ទិ​វា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​២០០៦​ ខួប​លើក​ទី​៥៨​

៨-ធ្នូ-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ក្នុង​ឱ​កាស​ទិ​វា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​២០០៦​ ខួប​លើក​ទី​៥៨​ នូវ​សេច​ក្តី​ថ្លែង​ការណ៍​ជា​សាកល​ស្តី​ពី​ សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​១៩៤៨​ ។​ គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​អង្គ​ការ​-សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​សម្ព័ន្ធ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ច្បាប់​មួយ​ចំនួន​២៣​ សូមសំដែង​នូវ​ការ​សរសើរ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ ក្នុង​ការ​ជួយ​ឲ្យ​មាន​ការ​រីក​ចំរើន​ខ្លះៗ​នៅ​ការ​គោរព​សិទ្ធិ​មនុស្ស​ ។​ ទោះ​បី​ជា​យ៉ាង​ណា​ក៍​ដោយ​ យើង​ឃើញ​នៅ​មាន​ឧបសគ្គ​រាំង​ស្ទះ​ជា​ច្រើន​ដល់​ដំណើរ​ការ​អនុវត្ត​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ គោល​ការណ៍​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ។​

ប្រភពព័ត៍មាន : ឱ​កាស​ទិ​វា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​២០០៦​ ខួប​លើក​ទី​៥៨​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo