៩-ធ្នូ-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់មកពីទូទាំងប្រទេស រួមទាំងសកម្មជនសហគមន៍ សមាជិកសហជីព សិស្ស-និស្សិត និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល នឹងជួបប្រជុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិក ក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ។ អង្គការជាង ៧០ បានរួបរួមគ្នារៀបចំទិវានេះ ក្រោមមូលបទ " យើងទាំងអស់គ្នាជាអ្នកការពារសិទ្ធិមនុស្ស " ។ ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ សំដៅទទួលស្គាល់និងលើកស្ទួយតួនាទីដ៍មានតម្លៃរបស់ប្រជាពលរដ្ឋកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ក្នុងការការពារសិទ្ធិមនុស្ស ។ ទិវានេះនឹងសរសើរដល់សមិទ្ធិផលខាងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ប៉ុន្តែវាផ្តោតទៅលើបញ្ហាសំខាន់ៗ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងប្រឈមមុខសព្វថ្ងៃផងដែរ រួមទាំងការលួចបន្លំនិងការកេងប្រវ័ញ្ចយកដីធ្លីនិងធនធានធម្មជាតិ ការដាក់កំហិតលើសេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងជួបប្រជុំ និងការរំលោភលើសិទ្ធិការងារ ។
ប្រភពព័ត៍មាន : ទិវាសិទ្ធិមនុស្សអន្តរជាតិ ២០០៦