២៨-ធ្នូ-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
(ភ្នំពេញ កម្ពុជា) សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា(AFEC) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យស៊ើបអង្កេតចំពោះឧប្បត្តិហេតុគួរឲ្យសង្ស័យបណ្តាលឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់បណ្តាលឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ឈ្មោះលោក សុខ សេរី ស្ថិតក្នុងលក្ខខណ្ឌសុខភាពដែលគ្រោះថ្នាក់ខ្លាំង។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៦ កំឡុងម៉ោងប្រហែល៤:៤៥នាទីល្ងាច លោក សុខ សេរី បានជួបឧប្បត្តិហេតុមួយនៅមុខផ្ទះលេខ១៤៩ផ្លូវ១៩សង្កាត់ជ័យជំនះ បន្ទាប់ពីទទួលកូនរបស់គាត់ពីសាលា។ ឧប្បត្តិហេតុនោះបានធ្វើឲ្យលោក សុខ សេរី សន្លប់បាត់ស្មារតី នៅពេលក្បាលរបស់គាត់បោកនឹងថ្នល់យ៉ាងខ្លាំង។
ប្រភពព័ត៍មាន : អំពាវនាវឲ្យមានការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនៃអ្នកយកការណ៍វិទ្យុអាស៊ីសេរី