១-មករា-២០០៧
ការចេញផ្សាយ : របាយការណ៍
មានសេចក្តីសន្និដ្ឋានជាច្រើន ដែលអាចទាញចេញពីរបាយការណ៍នេះ។ សេចក្តីសន្និដ្ឋាន ដែលជាក់ស្តែងបំផុតនោះ គឺថាមានអំពើពុករលួយច្រើនណាស់ នៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើនបំផុតមិនត្រូវបានរាយការណ៍ ស៊ើបអង្កេត ឬផ្តន្ទាទោសឡើយ។ មានហេតុផលជាច្រើនសម្រាប់សន្និដ្ឋាននេះ។ ជាឧទាហរណ៍ ប្រជាពលរដ្ឋជាច្រើន មិនរាយការណ៍ពីអំពើពុករលួយ ដោយសារពួកគាត់មិនជឿថា រដ្ឋាភិបាលនឹងចាត់វិធានការដើម្បីដោះស្រាយ និងដោយសារពួកគាត់ខ្លាចមានការសងសឹកចំពោះការរាយការណ៍។
ប្រភពព័ត៍មាន : យន្តការ ដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងអំពើពុករលួយ