២៩-មករា-២០០៧
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ភ្នំពេញ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧-កុមារជិត៥០០នាក់បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារកម្ពុជា។ សម្រាប់កុមារទាំងនេះ ពន្ធនាគារដែលពួកគេហៅថា”ផ្ទះ”នោះគឺណែនណាន់តាន់តាប់ គ្មានអនាម័យ និងខ្វះសុខុមាលភាពជាចំបង។ កុមារជាច្រើនដែលត្រូវបានឃុំឃាំងជាមួយមនុស្សធំ ត្រូវគេឃុំខ្លួនមុនការជំនុំជម្រះ ដែលលើសការកំណត់ពេលវេលានៃនីតិវិធីច្បាប់ និងជាច្រើននាក់ទៀតត្រូវបានកាត់ទោសដាក់ពន្ធនាគារដោយមិនបានគិតពីអាយុរបស់ពួកគេឡើយ។ ពួកគេទទួលរងពីស្ថានភាពរស់នៅដ៏យ៉ាប់យ៉ឺន របបអាហារខ្សត់ខ្សោយ និងការថែទាំសុខភាពមិនល្អដូចមនុស្សធំដែលជាប់ឃុំឃាំងដែរ ហើយបានកម្រឹតដល់ការអប់រំ ហ្វឹកហ្វឺន និងតំណាងផ្នែកច្បាប់ទៀត។
ប្រភពព័ត៍មាន : យុទ្ធនាការ និងរបាយការណ៍ស្តីអំពីសិទ្ធិ និងលក្ខខណ្ឌរស់នៅរបស់កុមារនៅក្នុងពន្ធនាគារ