១៦-មេសា-២០០៧
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី៣មីនា២០០៧ នាយករដ្ឋមន្ត្រីហ៊ុន សែនបានទទួលអំណាចពេញលេញពីគណបក្សរបស់លោក គណបក្សប្រជាជនកម្ពុជា ដើម្បីលុបបំបាត់ការដណ្តើមយកដីធ្លីដែលកំពុងញាំញីប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ ដោយមានការគាំទ្រយ៉ាងពេញទំហឹងនេះ លោកហ៊ុន សែនធ្វើសង្គ្រាមប្រឆាំងនឹងអ្នកដណ្តើមយកដីធ្លី ដែលលោកបានបង្ហាញអត្តសញ្ញាណថាជា មន្ត្រីគណបក្សប្រជាជនកម្ពុជា និងអ្នកមានអំណាច។ ក្នុងចំណោមមន្ត្រីទាំងនោះ លោកបានបង្ហាញថាមន្ត្រីយោធាជាន់ខ្ពស់ជាមេក្លោង ដោយមានប្រសាសន៍ថាការដណ្តើមយកដីធ្លីភាគច្រើនជាប់ពាក់ព័ន្ធនឹងមេបញ្ជាការ ឧត្តមសនីយ៍យោធា។ លោកបានជម្រុញដល់អ្នកមានអំណាចទាំងនោះឲ្យបញ្ឈប់ដណ្តើមយកដីធ្លី បើមិនអញ្ចឹងទេលោកនឹងដកហូតអំណាចពីពួកគេទាំងអស់ ដោយសង្កត់ធ្ងន់ថាមិនយោគយល់ដល់ឋានៈនិងតំណែងរបស់បុគ្គលណាឡើយ ប្រសិនបើពួកគេជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬនៅពីក្រោយការដណ្តើមយកដីធ្លីនេះ ពួកគេច្បាស់ជាត្រូវដាក់ទោសមិនខាន។
ប្រភពព័ត៍មាន : នីតិរដ្ឋគឺឲ្យមានប្រសិទ្ធិភាព ក្នុងការលុបបំបាត់រឿងដណ្តើមយកដីធ្លី