២៥-មេសា-២០០៧
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) និង សមាគមការពារសិទ្ធិមនុស្សនិង អភិវឌ្ឍន៍ នៅកម្ពុជា (អាដហុក) សូមថ្កោលទោសចំពោះសកម្មភាពបណ្តេញដោយប្រើហឹង្សាយ៉ាងទាន់ហន់ទៅលើប្រជាពលរដ្ឋ១១៧ គ្រួសារដែលរស់នៅក្នុងសង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។ វេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៧ កងកម្លាំងប្រដាប់អាវុធ ១៥០នាក់ មានប៉ូលីស កងរាជអាវុធហត្ថ ដែលបំពាក់ដោយអាវុធ ដំបងឆក់ និងកាំភ្លើង បាញ់ឧស្ម័ន បានឆ្មក់ចួលក្នុងដីធ្លីមានជំលោះ ដោយដុតបំផ្លាញចោលផ្ទះ ចំនួន ៨០ខ្នង និងកំទេចបំផ្លាញនួវផ្ទះចំនួន ២៦ខ្នង ផ្សេងទៀត ។ ក្រុមគ្រួសារដែលត្រូវគេបង្ខំឲ្យចាកចេញ មិនត្រូវបានអនុញ្ញាតឲ្យរុះរើយកទ្រព្យសម្បត្តិចេញពីលំនៅដ្ឋានមុនព្រឹត្តិការណ៍កំទេចចោលឡើយ ។
ប្រភពព័ត៍មាន : ការបណ្តេញចេញពីដីធ្លីនៅក្រុងព្រះសីហនុ សូមដោះលែងអ្នកភូមិ១៣នាក់ និងផ្តល់ដីសម្បទានសង្គមកិច្ចជូនគ្រួសារក្រីក្រ