ទិវា​កុមារ​អន្តរជាតិ​ ២០០៧

៣១-ឧសភា-២០០៧

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ខែ​កញ្ញា​ ឆ្នាំ​២០០៦​ កុមារីចំនួន​ ១០​នាក់​ អាយុ​ពី​ ១៤​ ទៅ​១៧​ ឆ្នាំ​ ត្រូវ​បាន​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ នៅ​ខេត្ត​កំពង់​ចាម​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​ដំណើរ​មក​ភ្នំ​ពេញ ដោយ​សន្យា​ថា​ រក​ការ​ងារ​ឲ្យ​ធ្វើ​ជា​អ្នក​បំរើ​តាម​ផ្ទះ​ ។ បន្ទាប់​ពី​មក​ដល់​ភ្នំពេញ​ កុមារី​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ទៅ​លក់​នៅ​​ទី​ផ្សារ​មួយ​កន្លែង​ ក្នុង​តំលៃម្នាក់​ៗ​ ៥០.០០០ រៀល​ ។ ជា​សំណាង​ល្អ​ ការ​លក់​ឡាយ​ឡុង​ថោក​ៗ​នេះ​ ត្រូវ​បាន​បុគ្គលិក​ម្នាក់​នៃ​អង្គ​ការ​លីកាដូ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ម្នាក់​ ឃើញ​ហេតុ​ការណ៍នេះ​ ហើយ​គាត់​បាន​សហការ​ជា​មួយ​បុគ្គលិក​លីកាដូ​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដទៃ​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ កុមារី​ទាំង​អស់ត្រូវ​បាន​រក​ឃើញ​ និង​បញ្ជូន​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​នៅ​តាម​ខេត្ត​វិញ​ ដោយ​សុវត្ថិ​ភាព​ ។​

ប្រភពព័ត៍មាន : ទិវា​កុមារ​អន្តរជាតិ​ ២០០៧

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo