ទស្សនៈសិទ្ធិមនុស្ស ចំពោះការសម្បទានដីសេដ្ឋកិច្ច

១២-មិថុនា-២០០៧

ការ​ចេញ​ផ្សាយ : របាយការណ៍

ចំពោះ​ការព្រួយ​បារម្ភ​ជាចំបង​នោះ គឺការ​អនុវត្ត និង​ការប្រព្រឹត្ត​តាមច្បាប់​ភូមិបាល និង​អនុក្រឹត្យ​ស្តីពី​ការ​សម្បទាន​ដីសេដ្ឋ​កិច្ច នៅ​តែមិន​បានល្អ សម្រាប់​ការ​ផ្តល់ និង​ការ​គ្រប់​គ្រង​ការ​សម្បទាន​ដី​សេដ្ឋ​កិច្ច​។ លក្ខ​ខណ្ឌ​សំខាន់​មុនការ​ផ្តល់​នូវ​សម្បទាន ដូច​ជាការចុះ​បញ្ជី​ដីជា​ដីឯក​ជនរបស់​រដ្ឋ និង​ការ​ពិគ្រោះ​ពិភាក្សា​ជាសា​ធារណៈ និង​ការវាយ​តម្លៃ​លើផល​ប៉ះ​ពាល់​បរិស្ថាន​និង​សង្គម មិន​ត្រូវ​បាន​គេ​អនុវត្ត​។ លើស​ពីនេះ ការ​កំណត់​ទំហំ និង​កម្មសិទ្ធិ​នៃការសម្បទាន​ដីសេដ្ឋ​កិច្ច មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។ បុគ្គល​ជា​ច្រើន​បាន​ប្រើក្រុម​ហ៊ុន​ឈ្មោះ​ផ្សេង​ៗ​គ្នា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​សម្បទាន​ដ៏​ច្រើន​នេះ ដែល​ផ្ទុយ​នឹងច្បាប់​ភូមិ​បាល និង​ដើម្បី​ទទួល​បាន​ការសម្បទាន​ជា​បន្ត​បន្ទាប់​គ្នាក្នុ​ង​គោល​ដៅតែ​មួយ ដោយ​ចៀស​វាងពីទំហំ​កំណត់ចំនួន​ដី១០០០០ហិ​ចតា។

ប្រភពព័ត៍មាន : ទស្សនៈសិទ្ធិមនុស្ស ចំពោះការសម្បទានដីសេដ្ឋកិច្ច

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo