២៧-កញ្ញា-២០០៧
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អង្គការលីកាដូព្រួយបារម្ភថា នគរបាលទីក្រុងភ្នំពេញអាចស្វែងរកដើម្បីចាប់ខ្លួនអ្នកតំណាងនៃសហគមន៍ដីក្រហមម្នាក់តាមបទចោទប្រកាន់មិនសមហេតុផលពីបទលួច ឬបំផ្លាញទូរស័ព្ទដៃមួយគ្រឿង។ អ្នកតំណាងសហគមន៍ជាស្រ្តីម្នាក់នោះគឺជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុមួយជាមួយសន្តិសុខក្រុមហ៊ុនសេវេនអិនជី អំឡុងពេលសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយសហគមន៍ដីក្រហមនាព្រឹកម៉ិញនេះ។ សន្តិសុខនោះបានចូលទៅជិតស្ត្រីដែលកំពុងឈរចម្ងាយប៉ុន្មានម៉ែត្រពីសន្និសិទសារព័ត៌មាន ហើយប៉ុនប៉ងយកទូរស័ព្ទដៃមកថតរូបរបស់គាត់។ ស្ត្រីនោះបានគៀសដៃសន្តិសុខចេញដោយព្យាយាមរារាំងគាត់មិនឲ្យថតរូប ហើយទូរស័ព្ទក៏បានជ្រុះធ្លាក់។ បន្ទាប់មកសន្តិសុខរូបនោះក៏បានចាកចេញពីកន្លែងនោះដោយមិនបានរើសយកទូរស័ព្ទរបស់គាត់ផងទេ និងបានប្តឹងដល់ប៉ូលីសនៅតំបន់នោះថា ស្ត្រីបានលួចយកទូរស័ព្ទរបស់គាត់។ ទូរស័ព្ទនោះត្រូវបានប្រគល់ឲ្យប៉ូលីសដោយសមាជិកសហគមន៍នៅពេលក្រោយមក។
ប្រភពព័ត៍មាន : អ្នកតំណាងសហគមន៍ដីក្រហមស្ថិតក្រោមការគំរាមកំហែងចាប់ខ្លួន