សកម្ម​ភាព​បង្ក​ហេតុ​របស់​ក្រុម​ហ៊ុន​ សេវិន​ អិន​​ ជី​ ទៅ​លើ​ប្រជា​ជន​តំបន់​ដី​ក្រហម​

៤-ធ្នូ-២០០៧

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អង្គ​ការ​លីកា​ដូ​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សកម្ម​ភា​ព​បង្ក​ហេតុ​ជា​បន្ត​បន្តាប់​ របស់​ក្រុម​ហ៊ុន​ សេវិន​អិន​ ជី​ ទៅ​លើ​ប្រជា​ជន​រស់​នៅ​តំបន់​ដី​ក្រហម​ ក្នុង​គោល​បំណង​បណ្តេញ​ពួក​គាត់​ចេញ​ពី​ទី​នោះ​។ ឧប្បត្តិ​ហេតុ​ចុង​ក្រោយ​បំផុត​បាន​កើត​ឡើង​កាល​ពី​យប់​មិញ នៅ​ខណៈ​ដែល​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ សេវិន​ អិន​ជី​ មាន​បំណង​យក​គ្រឿង​ចក្រ​ជីក​ដី​យ៉ាង​ធំ​ចូល​ទៅ​តំបន់​ដី​ក្រហម​ ដែល​​នេះ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខឹង​សម្បារ​ពី​ប្រជាជន​ក្នុង​សហគមន៏​ ដោយ​សារ​តែ​ខ្លាច​គ្រឿង​ចក្រ​នេះ​នឹង​បំ​ផ្លាញ​ផ្ទះ​សំបែង​របស់​ពួក​គាត់​ ។

ប្រភពព័ត៍មាន : សកម្ម​ភាព​បង្ក​ហេតុ​របស់​ក្រុម​ហ៊ុន​ សេវិន​ អិន​​ ជី​ ទៅ​លើ​ប្រជា​ជន​តំបន់​ដី​ក្រហម​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo