ការសិក្សាស្រាវជ្រាវពីស្ថានភាពសុខភាពរបស់ពលករចំណាកស្រុកកម្ពុជា ស្តីពី "ការធ្វើតេស្ត​ដោយបង្ខំ"

១៨-ធ្នូ-២០០៧

ការ​ចេញ​ផ្សាយ : របាយការណ៍

អង្គការ​ខារ៉ាម​កម្ពុជា ជា​សមាជិក​របស់​​បណ្តាញ​​អង្គការ​ខារ៉ាម​​អាស៊ី ដែល​​មាន​ដៃគូ​​ជាង​​ម្ភៃ​​ប្រទេស នៅ​អាស៊ី និង​​អាស៊ីអាគ្នេយ៍​។ ស្ថានភាព​សុខ​ភាព​របស់​ពលករ​ចំណាក​ស្រុក​ទាក់​​ទង​នឹង​ការ​​ធ្វើ​​តេស្ត​ដោយ​​បង្ខំ​​ជា​​សមិទ្ធិ​​ផល​មួយ​របស់​​អង្គការ​​ខារ៉ាម​​កម្ពុជា​ ដែល​​បាន​​ផលិត​ក្នុង​គោល​​បំ​ណង​​ដើម្បី​​ធ្វើការ​ទាក់​ទាញ​មតិ​​គាំ​ទ្រ និង​​កាត់​បន្ថយ​​ភាពងាយ​​រង​គ្រោះ​​របស់​​ពលករ​​ទាក់​ទង​​នឹង​មេ​រោគ​អេដ​ស៏ ជំងឺ​អេដស៏​ និង​​ជំងឺ​កាម​រោគ។ ការ​សិក្សា​បាន​​ធ្វើ​ឡើង​ជា​លក្ខណៈ​ថ្នាក់​​តំបន់ និង​ប្រទេស ដែល​ក្នុង​នោះ​ដែរ​បានផ្តោត​លើ​ដំ​ណើរ​ការ​នៃ​នី​តិវិធី​ធ្វើតេស្ត​​ចំពោះ​ពលករ ​ដែល​​ត្រូវ​ទៅ​​ធ្វើការ​​នៅ​ក្រៅ​​ប្រទេស​ដូច​ជា ប្រទេស​​ថៃ ម៉ាឡេ​ស៊ី និង​​សាធារណ​រដ្ឋ​កូរ៉េ។

ប្រភពព័ត៍មាន : ការសិក្សាស្រាវជ្រាវពីស្ថានភាពសុខភាពរបស់ពលករចំណាកស្រុកកម្ពុជា ស្តីពី "ការធ្វើតេស្ត​ដោយបង្ខំ"

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo