ជា​ វិជ្ជា​ ប៊ន​ សំណាង​ សុខ​ សំអឿន​ យុត្តិធម៌​ត្រូវ​បាន​បដិសេធ​

២៧-មករា-២០០៨

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

បួន​ឆ្នាំ​បន្ទាប់​ពី​ឃាត​ក​ម្ម​លើ​រូប​លោក​ ជា​ វិជ្ជា​ មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​ និង​ការ​ចាប់​ខ្លួន​លោក​ ប៊ន​ សំណាង​ លោក​ សុខ​ សំអឿន​ ដោយ​ខុស​ច្បាប់​មក​ ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​នេះ​ អង្គ​ការ​​សង្គម​ស៊ីវិល​ខ្មែរ​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​ដែល​មិន​មា​ន​យុត្តិធម៌​ទាល់​តែ​សោះ​ក្នុង​ករណី​នេះ​ ។​ ការ​មិន​ព្រម​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​លោក​ ជា វិជ្ជា​ និង​ការ​បន្ត​ឃុំ​ខ្លួន​លោក​ ប៊ន​ សំណាង​ និង​ លោក​ សុខ​ សំអឿន​ បើ​ទោះ​បី​ជា​មាន​ភស្តុតាង​យ៉ាង​ច្រើន​បង្ហាញ​ពី​ភាព​គ្មាន​កំហុស​របស់​ពួក​គេ​ក្តី​ នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ការ​អនុវត្តន៍​ច្បាប់​មិន​បាន​ល្អ​នៅ​កម្ពុជា​ ។​ ស្ថាន​ការណ៍​នេះ​អូស​បន្លាយ​កាន់​តែ​យួរ​ ជន​រង​គ្រោះ​ទាំង​នេះ​ឈឺ​ចាប់​ដោយ​ភាព​អយុត្តិ​ធម៌​កាន់​តែ​ខ្លាំង​ ហើយ​វិនាស​កម្ម​នៃ​កិត្តិ​ស័ព្ទ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក៍​កាន់​តែ​ខ្លាំង​ ។

ប្រភពព័ត៍មាន : ជា​ វិជ្ជា​ ប៊ន​ សំណាង​ សុខ​ សំអឿន​ យុត្តិធម៌​ត្រូវ​បាន​បដិសេធ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo