២២-កុម្ភៈ-២០០៨
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិសូមថ្កោលទោសចំពោះអំពើហិង្សាពីរដែលបណ្តាលឲ្យមានការបង្ហូរឈាមនៅភ្នំពេញក្នុងកំឡុងពេល៤៨ម៉ោងកន្លងទៅនេះ នៅឯសហគមន៍រីករាយ និងសហគមន៍ឬស្សីកែវ ។ ក្រុមកិច្ចការពិសេសស្តីពីសិទ្ធិលំនៅដ្ឋាន អង្គការវេទិការស្តីពីកម្ពុជា អង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ សមាគមធាងត្នោត និងអង្គការស្ពានទៅកាន់សន្តិភាព សូមសំដែងនូវសេចក្តីសោកស្តាយយ៉ាងខ្លាំងចំពោះអំពើហិង្សាទាំងនេះ ហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាផ្អាកការជម្លៀសប្រជាពលរដ្ឋរហូតដល់មានការការពារតាមផ្លូវច្បាប់ដោយប្រសិទ្ធភាពចំពោះប្រជាពលរដ្ឋដែលរងគ្រោះពីការជម្លៀស ។
ប្រភពព័ត៍មាន : ការថ្កោលទោសករណីអំពើហិង្សាអំពីដីធ្លីនៅក្រុងភ្នំពេញ