១-មីនា-២០០៨
ការចេញផ្សាយ : របាយការណ៍
មានម្តាយ និងកុមារជាច្រើន ដែលកំពុងប្រឈមមុខការលំបាកដដូចដែលនាងលីណា និងកុមារីម៉ាលីបានជួបប្រទះ ខណៈរស់នៅក្នុងពន្ធនគារ។ ចំពោះនារី ដែលត្រូវផ្តន្ទាទោសយូរឆ្នាំ ពួកគេប្រហែលជាអាចរស់នៅជាមួយកូនរបស់គេរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ។ វាជាការសំខាន់បំផុត ដែលទណ្ឌិតនារីទាំងអស់ (តាមពិតទណ្ឌិតទាំងអស់) បានរស់នៅក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែចំពោះទណ្ឌិតនារីទាំងឡាយណា ដែលយកកូនមករស់នៅជាមួយក្នុងពន្ធនាគារ នោះបញ្ហាសំខាន់បំផុត គឺត្រូវគាំទ្រគ្រួសារទាំងនេះ ដូច្នេះទំនាក់ទំនងរវាងម្តាយ និងកូនត្រូវបានរក្សា និងគោរព។ សំខាន់ជាងនេះទៅទៀត គឺត្រូវការពារសិទ្ធិរបស់កុមារ ដែលរស់នៅ និងលូតលាស់ដឹងក្តីក្នុងពន្ធនាគារ។
ប្រភពព័ត៍មាន : ស្ថានភាពពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៧៖ រឿងនិទាន ម្តាយ និងកូនស្រីម្នាក់