១០-មីនា-២០០៨
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី២២កុម្ភៈ ២០០៨ ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ ឈ្មោះហ៊ីង ប៊ុនជា បានដឹកនាំកងកម្លាំងប៉ូលីស ដើម្បីអនុវត្តដីកាបង្គាប់របស់តុលាការកំពូល ទៅជម្លៀសប្រជាជនចំនួន២៣គ្រួសារ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួច ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ លោកហ៊ីង ប៊ុនជា បានប្រើប្រាស់កងកម្លាំងប៉ូលីសចំនួន៥០០នាក់ ដែលប្រដាប់ដោយកាំភ្លើងវែង ដំបងឆក់ ខែល និងគ្រាប់បែកផ្សែងធ្វើឲ្យហូរទឹកភ្នែក។ ព្រះរាជអាជ្ញារូបនោះបានប្រើគ្រឿងចក្រពីរគ្រឿងឈូសឆាយផ្ទះរបស់ប្រជាជន។
ប្រភពព័ត៍មាន : កម្ពុជា៖ អំពាវនាវសុំឲ្យមានការចាត់វិធានការ ប្រឆាំងនឹងព្រះរាជអាជ្ញា ដែលប្រមាថ ចំពោះសិទ្ធិមនុស្ស