២២-មីនា-២០០៨
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃនេះថា ការចោទប្រកាន់ពីបទល្មើសដោយសារហេតុផលនយោបាយ ប្រឆាំងនឹងមន្ត្រីគណបក្សប្រឆាំង មានចំនួនយ៉ាងហោចណាស់បីរូប គឺជាផ្នែកមួយនៃយុទ្ធនាការរបស់គណបក្សកំពុងកាន់អំណាច ដើម្បីធ្វើឲ្យគូប្រជែងនយោបាយចុះទន់ខ្សោយ មុនការបោះឆ្នោតជាតិក្នុងខែកក្កដា២០០៨។ កាលពីចុងសប្តាហ៍ អាជ្ញាធរបានចាប់ខ្លួនលោកទួត សារុន ជាមន្ត្រីគណបក្សប្រឆាំង គឺគណបក្សសម រង្ស៊ី និងបានស្វែងរកចាប់ខ្លួនមន្ត្រីគណបក្សសម រង្ស៊ី យ៉ាងហោចណាស់ពីររូបទៀត។ អង្គការឃ្លាមើលសិទ្ធិមនុស្សខ្លាចក្រែងថា មានមន្ត្រីគណបក្សសម រង្ស៊ីបន្ថែមទៀត អាចនឹងត្រូវចាប់ខ្លួននៅពេលខាងមុខ។
ប្រភពព័ត៍មាន : កម្ពុជា៖ មន្ត្រីគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ដើម្បីឲ្យមានការរារែកក្នុងការបោះឆ្នោត