ពលកម្ម​កុមារ​ នៅ​សិប្បកម្ម​ឡ​ឥដ្ឋ មូលហេតុ​និង​ផល​វិបាកៈ ការ​សិក្សា​ស្រាវ​ជ្រាវ

១-ឧសភា-២០០៨

ការ​ចេញ​ផ្សាយ : របាយការណ៍

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ពិ​ពណ៌​នា​ ពី​​លក្ខ​ខណ្ឌ​ការ​ងារ និង​លក្ខ​ខណ្ឌ​រស់​នៅ​របស់​កុមារ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​សិប្ប​កម្ម​ឡ​ឥដ្ឋ ព្រម​ទាំង​ផល​ប៉ះ​ពាល់​នៃ​ពល​កម្ម​កុមារ លើ​ការ​រីក​​លូតលាស់​របស់​កុមារ។ លើស​ពី​នេះទៅ​ទៀត មូលហេតុ​នៃ​ការ​ធ្វើ​ការងារ​ មូល​ហេតុ​នៃ​ការ​ធ្វើ​ឲ្យ​កុមារ​ចូល​រួម​ក្នុង​ពល​កម្ម​កុមារ និង​មូល​ហេតុ​នៃ​ការ​ទទួល​កុមារ​ឲ្យ​ធ្វើ​ការ​ ត្រូវ​បាន​ចង​ក្រង​ទុក​ជា​ឯ​កសារ​ ដោយ​ពឹង​ផ្អែក​លើ​កិច្ច​សម្ភាសន៍​ ជា​មួយ​ពលករ​កុមារ ឳ​ពុក​ម្តាយ​របស់​ពួក​គេ និង​នយោជក​របស់​ពួកគេ។ ទី​តាំង​ស្រាវ​ជ្រាវ​ គឺ​នៅសិប្បកម្ម​ឡ​ឥដ្ឋ​ ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ពីរ​នៃ​ខេត្ត​បាត់​ដំបង គឺ​ស្រុក​បាត់​ដំបង និង​​ស្រុក​សង្កែ ដែល​ជា​តំបន់​នៅ​ជុំ​វិញ​ទី​រួម​ខេត្ត​បាត់​ដំបង។ ទិន្នន័យ​ ត្រូវ​បាន​ប្រ​មូល​ដោយ​ប្រើ​ប្រាស់​កម្រង​សំណួរ​ដែល​បំពេញ ដោយ​អ្នក​សម្ភាសន៍​ ដែល​សម្ភាសន៍​ប្រ​ភព​សំខាន់ៗ​ចំនួន​៣ (​ពលកម្ម​កុមារ​ ចំនួន​១៣២​នាក់ ឪពុក​ម្តាយ​៤៣នាក់ និង​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​សិប្បកម្ម​ឡឥដ្ឋ​ចំនួន​១៥​នាក់​) មក​ពី​សិប្បកម្ម​ឡ​ឥដ្ឋ​ចំនួន​២៦​កន្លែង។​

ប្រភពព័ត៍មាន : ពលកម្ម​កុមារ​ នៅ​សិប្បកម្ម​ឡ​ឥដ្ឋ មូលហេតុ​និង​ផល​វិបាកៈ ការ​សិក្សា​ស្រាវ​ជ្រាវ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo