២-ឧសភា-២០០៨
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ការដណ្តើមយកដីធ្លីកំពុងញាំញីប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅដើមខែមីនា ឆ្នាំ២០០៧ មួយខែមុនការបោះឆ្នោតឃុំសង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងខ្លាំងៗនូវ "សង្គ្រាមប្រឆាំងនឹងអ្នកដណ្តើមយកដីធ្លី" និងភ្លាមៗបន្ទាប់ពីសេចក្តីប្រកាសនេះ អ្នកដណ្តើមយកដីធ្លីជាច្រើនរូបត្រូវបានចាប់ខ្លួន ឬបង្ខំឲ្យលះបង់នូវដី ដែលពួកគេបានដណ្តើមយក។ សង្គ្រាមនេះបានបាត់បង់ឥទ្ធិពលស្ទើតែទាំងស្រុង បន្ទាប់ពីការបោះឆ្នោតបានចប់សព្វគ្រប់ ហើយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ឈ្នះសម្លេងឆ្នោតឃុំសង្កាត់ភាគច្រើនលើសលុបទូទាំងប្រទេស។
ប្រភពព័ត៍មាន : កម្ពុជា៖ ដំណោះស្រាយដ៏ជាប់លាប់ចំពោះការដណ្តើមដីធ្លីគឺអាស្រ័យលើនីតិវិធីនៃចំណាត់ការច្បាប់ដ៏សមគួរ