២-ឧសភា-២០០៨
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ប្រព័ន្ធសារព័ត៌មានក្នុងប្រទេសកម្ពុជាត្រូវបានគេពិពណ៌នាជាញឹកញាប់ថាជាប្រព័ន្ធសារព័ត៌មានមួយ ដែលមានសេរីភាពបំផុតនៅក្នុងតំបន់ តែការពិត អ្នកសារព័ត៌មានជាច្រើនបាននិយាយថាជាបរិយាកាសមួយ ដែលទំនុកចិត្តត្រូវបានធ្លាក់ចុះដោយសារតែភាពលំអៀងផ្នែកនយោបាយ សេចក្តីភ័យខ្លាច និងអំពើពុករលួយ ។ ប្រព័ន្ធសារព័ត៌មានក្នុងប្រទេសកម្ពុជាភាគច្រើនមាននិន្នាការទៅរកគណៈបក្សនយោបាយ ហើយភាគច្រើនមានទំនោរទៅរកគណៈបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ។ ការសូកប៉ាន់គឺជារឿងធម្មតាដែលគេមិនចាត់ទុកថាជាអំពើពុករលួយទេ ។ ការបញ្ឈប់ការចេញផ្សាយជាផ្លូវការនៅតែមាន និងការបញ្ឈប់មិនឲ្យចេញផ្សាយនូវបញ្ហាផ្ទាល់ខ្លួន បានរាលដាលទូទាំងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ។
ប្រភពព័ត៍មាន : របាយការណ៍លីកាដូ ប្រព័ន្ធសារព័ត៌មានត្រូវបានរំខានដោយសេចក្តីភ័យខ្លាច និងអំពើពុករលួយ