១-កញ្ញា-២០០៨
ការចេញផ្សាយ : របាយការណ៍
និន្នាការទីមួយ គឺការបន្តបំភ័យចំពោះព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅកម្ពុជា ដែលបានធ្វើការតស៊ូមតិ ដើម្បីសិទ្ធិជនជាតិភាគតិចរបស់ពួកគេ និងដើម្បីឲ្យមានការបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញ ដល់បងប្អូនរបស់ខ្លួន ដែលជាអ្នកការពារសិទ្ធិមនុស្សដូចគ្នានៅប្រទេសវៀតណាម។ ការតាមព្យាបាទនៅកម្ពុជា រួមមានការបង្ក្រាបបាតុកម្មដោយសន្តិវិធី ដោយប្រើអំពើហិង្សា ការចាប់ និងបញ្ជូនព្រះសង្ឃមួយអង្គដែលជាអ្នកជំទាស់សកម្មជាងគេ និងអាចមានការធ្វើគត់ព្រះសង្ឃមួយអង្គដែលបានចូលរួមក្នុងការតវ៉ានេះផង។ និន្នាការទីពីរ គឺការធ្វើឲ្យខូចខាតដល់វិជ្ជាជិវៈច្បាប់សិទ្ធិមនុស្ស ជាពិសេសគឺពាក់ព័ន្ធជាមួយករណីទំនាស់ដីធ្លី ដ៏ធំនៅភូមិគងយុ ខេត្តរតនគិរី។ ក្រោយពីមានការគម្រាមកំហែងចំៗមក លើមេធាវីការពារសិទ្ធិមនុស្ស ដែលគ្រាន់តែបំពេញតួនាទីរបស់ខ្លួន ជាតំណាងឲ្យមនុស្សគ្មានអំណាចនោះ បណ្តាលឲ្យមេធាវីអង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជាជាច្រើន មានការភ័យខ្លាច មិនហ៊ានបន្តធ្វើសកម្មភាពស្របច្បាប់របស់ខ្លួនតទៅទៀត។
ប្រភពព័ត៍មាន : ការវាយប្រហារ និងការគម្រាមកំហែងចំពោះអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជាឆ្នាំ២០០៧