លោក​ ប៊ន​ សំណាង​ និង​ លោក​ សុខ​ សំអឿន អ្នក​គ្មាន​ទោស​ ជាប់​ពន្ធធនា​គារ​បាន​ ១៧០០​ថ្ងៃ​ហើយ

២៣-កញ្ញា-២០០៨

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃ​នេះ​ ជា​ថ្ងៃ​ទី​ ១៧០០ លោក​ ប៊ន​ សំណាង​ និង​ លោក​ សុខ​ សំអឿន​បាន​ជាប់​ពន្ធនា​គារ​ ដោយ​សារ​តែ​បទ​ឧ​ក្រិដ្ឋ​មួយ​ដែល​ពួក​គាត់​ទាំង​ពី​នាក់​មិន​បាន​ប្រព្រឹត្ត​ ។​ ទោះ​បី​មាន​ភស្តុតាង​យ៉ាង​ច្រើន​លើស​លប់​បង្ហាញ​ពី​ការ​មិន​បាន​ប្រព្រឹត្ត​ខុស​របស់​ខ្លួន​យ៉ាង​ណា​ក្តី​ បុរស​ទាំង​ពីរ​នាក់​នៅ​តែ​បន្ត​ទទួល​ទោស​ជាប់​ពន្ធនា​គារ​រយៈ​ពេល​ ២០​ឆ្នាំ​ លើ​ករណី​ឃាត​កម្ម​លោក​ ជា​ វិជ្ជា​ មេ​ដឹក​នាំ​សហជីព​កម្មករ​ ។​ បុរស​ទាំង​ពីរ​នាក់​បាន​ស្ថិត​នៅ​ក្នុង​ពន្ធ​នា​គារ​ប៉េ​ហ្ស៊ី​ តាំង​ពី​ពេល​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​ ២៨ ខែ​មករា​ ឆ្នាំ​២០០៤​ មក​ ។​

ប្រភពព័ត៍មាន : លោក​ ប៊ន​ សំណាង​ និង​ លោក​ សុខ​ សំអឿន អ្នក​គ្មាន​ទោស​ ជាប់​ពន្ធធនា​គារ​បាន​ ១៧០០​ថ្ងៃ​ហើយ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo