១-វិច្ឆិកា-២០០៨
ការចេញផ្សាយ : របាយការណ៍
នៅតាមជនបទ ផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា ចំនួនប្រហែល៨៥ភាគរយ ដោយការកាន់កាប់ដីកំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អ ជាមួយនឹងជីវភាពរស់នៅស្ថិតក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ កសិករត្រូវបង្ខំចិត្តលក់ឲ្យឈ្មួញមកពីទីក្រុង ដែលកាន់កាប់ដីចំនួនយ៉ាងច្រើន ដោយទុកចោលមិនបានដាំដំណាំអ្វីសោះ។ បើទុកណាជា ដីនៅជនបទ ត្រូវបានគេបែងចែកយ៉ាងសមរម្យនៅក្នុងទសវត្សរ៍ឆ្នាំ៨០ក៏ដោយ ក៏ភាពគ្មានដីធ្លីនៅតែមានចំនួនច្រើន ចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០រហូតដល់ឆ្នាំ២០០៤។ ទន្ទឹមគ្នានេះ កម្មវិធីជាច្រើនដែលមានបំណងបែងចែកដីត្រឡប់ទៅឲ្យអ្នកក្រីក្រវិញ មិនទាន់បានអនុវត្តនៅឡើយ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលដែលចេញមុខចេញមាត់មួយ បានយល់ឃើញថា ការកើនឡើងនូវជម្លោះដីធ្លីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងសង្គម គឺជាបញ្ហាទីមួយសម្រាប់ប្រជាជនកម្ពុជា នៅតាមជនបទដែលចូលរួមនៅក្នុងវេទិកាសាធារណៈ។
ប្រភពព័ត៍មាន : ការគោរពសិទ្ធិលំនៅឋាន ដីធ្លី និងកម្មសិទ្ធិ នៅកម្ពុជា