របាយការណ៍សកម្មភាព ប្រចាំឆ្នាំ

១-ធ្នូ-២០០៨

ការ​ចេញ​ផ្សាយ : របាយការណ៍

សមា​ជិក ដែល​បន្ត​រស់​នៅ​ក្នុង​សហគមន៍​ដីក្រហម បាន​ប្រឈម​មុខ​នឹង​ការគម្រាម​កំហែង ការ​បំភិត​បំភ័យ និង​វិធាន​ការផ្នែក​ច្បាប់​ដើម្បីបង្ខំ​ពួក​គេឲ្យ​បោះ​បង់ដី​ជាបន្ត​បន្ទាប់។ តាំង​ពីឆ្នាំ​២០០៥ ក្រុម​ហ៊ុន​សេវេន​អេនជី បាន​ទាមទារ​យក​ដីមាត់​ទន្លេ តំបន់​ដីនៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ ដោយ​យោង​ទៅ​តាម​កិច្ច​សន្យា​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ជា​មួយ​អ្នក​អតីត​តំណាង​សហគមន៍។ ក្រោយ​ពី​មាន​ការ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ ដោយ​ការគម្រាម​កំហែង ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ជាច្រើន​បាន​យល់​ព្រម​ទៅ​រស់​នៅ​ទីតាំងថ្មី​ក្រៅទី​ក្រុងភ្នំពេញ ឬព្​រមទទួល​យក​ការទុទាត់​ជាសាច់​ប្រាក់ ដែល​មាន​តម្លៃទាប​ជាង​តម្លៃ​ដី​លើ​ទីផ្សារ។ ទោះ​ជាយ៉ាង​ណាក៏​ដោយ ប្រជាពល​រដ្ឋមួយ​ចំនួន​នៅតែ​បន្តរស់​នៅ​លើតំបន់​នោះ ដើម្បី​​តវ៉ា​ប្រឆាំង​ទាមទារ​ដីរបស់​ពួកគេ ឬ​យ៉ាងហោច​ណាស់​គេអាច​ទទួល​បានការ​ទូទាត់​សំណង​ដោយ​យុត្តិធម៌ និង​សម​រម្យខ្លះ។

ប្រភពព័ត៍មាន : របាយការណ៍សកម្មភាព ប្រចាំឆ្នាំ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo