១-ធ្នូ-២០០៨
ការចេញផ្សាយ : របាយការណ៍
ចំការឈើដាំឯកវប្បកម្មនៃដំណាំប្រេងខ្យល់ ដូងប្រេង កៅស៊ូ និងល្ហុងខ្វង បច្ចុប្បន្នកំពុងទទួលបាននូវ ការនិយមពង្រីកច្រើនឡើងទៅក្នុងតំបន់ដី និង ព្រៃរបស់សហគមន៍មូលដ្ឋាន ក្នុងបណ្តាប្រទេស តាមតំបន់ទន្លេមេគង្គ ។ ដោយលើកកម្ពស់ ក្នុងន័យការអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងការបន្ធូរបន្ថយ ការប្រែប្រួលអាកាសធាតុចំការឈើដាំ បែបនេះ កំពុងតែបង្កឲ្យមាន ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាមានសេនារីយូនយោបាយពិបាកៗ មួយចំនួនត្រូវបានបង្កើតឡើងយ៉ាងណាក៍ដោយ ក៍ប្រជាជនមូលដ្ឋាននៅតែ កំពុងបន្តការតស៊ូ តាមរយៈមធ្យោបាយជាច្រើន ដែលពួកគេអាចធ្វើទៅបាន ដោយចាប់ពីការ ចងសម្ព័ន្ធភាពដ៍ធំ ដើម្បីប្រឆាំងនឹងចំការឧស្សាហកម្ម(ដូចជាករណីនៅក្នុងប្រទេសថៃ) រហូតដល់ការតស៊ូ ជាក្រុមធំទល់នឹងចំការឈើ ដាំនៅក្នុងប្រទេសកម្ពុជានិងប្រទេសឡាវជាដើម។
ប្រភពព័ត៍មាន : ចំការឈើដាំនៅតំបន់ទន្លេមេគង្គ