៤-ធ្នូ-២០០៨
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងសរសេរជូនអ្នកដើម្បីបង្ហាញអំពីកង្វល់យ៉ាងខ្លាំងរបស់យើងចំពោះការអភិវឌ្ឍន៍នាពេលថ្មីៗ ដែលជះឥទ្ធិពលលើប្រជាជនរស់នៅតំបន់បឹងកក់នៅក្នុងកណ្តាលទីក្រុងភ្នំពេញ។ អ្នករស់នៅជិតតំបន់បឹងនេះមួយចំនួនត្រូវបានជម្លៀសដោយបង្ខំ ខណៈដែលអ្នកដទៃទៀតកំពុងប្រឈមមុខនឹងការជម្លៀសចេញ ចំពេលដែលកម្រឹតទឹកកំពុងតែឡើង និង ការគម្រាមកំហែង ព្រមទាំងការធ្វើទុក្ខបុកម្នេញ។ មន្ត្រីរដ្ឋាភិបាល និង កម្មករក្រុមហ៊ុនបានគម្រាមកំហែងអ្នករស់នៅក្នុង និងជុំវិញតំបន់បឹងកក់ និង អង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្រពួកគេ នៅពេលដែលពួកគេធ្វើយុទ្ធនាការប្រឆាំងនឹងការចាក់បំពេញដីក្នុងបឹង និងការជម្លៀសភ្លាមៗ។
ប្រភពព័ត៍មាន : កម្ពុជា៖ លិខិតចំហចំពោះការជម្លៀសអ្នករស់នៅបឹងកក់ក្នុងទីក្រុងភ្នំពេញដោយបង្ខំ