៨-មករា-២០០៩
ការចេញផ្សាយ : របាយការណ៍
ខណៈដែលកម្ពុជា ជាសង្គមមួយរួចផុតពីជម្លោះជិតពីរទស្សវត្សរ៍ហើយ ការបង្កើតនូវតម្លាភាព ទាំងនៅក្នុងផ្នែកសាធារណៈ និងឯកជនដែលទើបដុះដាល នៅតែមានសភាពមិនល្អ ប្រសិនបើមិនមែនជាកិច្ចការលើសលុបចាំបាច់ទេនោះ។ ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នតុលាការ នៅតែប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម និងសំណប់និយម។ ប្រព័ន្ធគ្រប់គ្រង និងគាំទ្រផ្នែកនយោបាយ ក៏មានលើសលុបនៅក្នុងគ្រប់ស្ថាប័ន ហើយដំណើរការ នៃការសម្រេចចិត្ត និងបង្កើតគោលនយោបាយ ជាញឹកញាប់ត្រូវបានធ្វើឡើងដោយសម្ងាត់។ ការសិក្សាមួយនាពេលថ្មីៗនេះ ដោយអង្គការតម្លាភាពអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង បានវាយតម្លៃថា កម្ពុជាគឺជាប្រទេសមានអំពើពុករលួយច្រើនបំផុតទី១៤ នៅក្នុងពិភពលោក មានសភាពអាក្រក់ជាងប្រាំដង បើប្រៀបនឹងការវាយតម្លៃនៅឆ្នាំ២០០៧។ បើទៅតាមការវាយតម្លៃរបស់អង្គការនេះ បានឲ្យដឹងថា កម្ពុជាឥឡូវនេះ ស្ថិតនៅក្នុងទីតាំងដ៏អាក្រក់ថាជាប្រទេសប្រព្រឹត្តអំពើពុករលួយបំផុត នៅអាស៊ី បន្ទាប់ពីប្រទេសភូមា។
ប្រភពព័ត៍មាន : ការទទួលបាននូវព័ត៌មាន នៅអាស៊ីអាគ្នេយ៍ និងកម្ពុជា