ការិ​យាល័យ​នៃ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​បណ្តេញ​ចេញ​ដោយ​ហឹង្សា​

២៨-មករា-២០០៩

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

បន្ទាប់​ពី​រយៈ​ពេល​ជិត​មួយ​ខែ​នៃ​ការ​ចរ​ចារ​ដែល​ពន្យារពេល​ដ៍​យូរ​ រវាង​អ្នក​ភូមិ​ដី​ក្រហម​ ក្រុម​ហ៊ុន​សំណង់​ 7NG និង​សាលា​ក្រុង​ ដោយ​មាន​បំណង​ស្វែង​រក​ការ​ដោះ​ស្រាយ​​ ដែល​អាច​ព្យាយាម​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ការ​ទាម​ទារ​សំណង​នោះ​មក​ ក្រុម​ហ៊ុន​បាន​ដក​ខ្លួន​ជា​ឯក​តោ​ភាគី​ពី​ការ​ពិភាក្សា​ ហើយ​អនុវត្ត​បទ​បញ្ជា​នៃ​ការ​បណ្តេញ​ចេញ​ដែល​បាន​ ពន្យារ​កន្លង​មក​ ដោយ​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​ ។​ ការ​បណ្តេញ​ចេញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ពាក់​កណ្តាល​យប់​ ដោយ​ការ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ កាំ​ភ្លើង​គ្រាប់​ជ័រ​ ដំបង​ឆក់​ និង​កម្មករ​ ប្រដាប់​ដោយ​ដំបង​ និង​ពូ​ថៅ​ធ្វើ​ការ​វាយ​កំទេច​លំ​នៅ​ដ្ឋាន​ ។​

ប្រភពព័ត៍មាន : ការិ​យាល័យ​នៃ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​បណ្តេញ​ចេញ​ដោយ​ហឹង្សា​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo