ប្រទេសជាតិលក់

១-កុម្ភៈ-២០០៩

ការ​ចេញ​ផ្សាយ : របាយការណ៍

ប្រទេស​កម្ពុជា​សព្វ​ថ្ងៃនេះ គឺ​ជា​ប្រទេស​លក់។ ដោយ​សារ​ពួក​វរ​ជន​របស់ ប្រទេស​កម្ពុជា បន្ត​ប្រមូល​ទ្រព្យ​សម្បត្តិ សន្ធឹក​សម្រា​ប់ខ្លួន ហើយ​ដោយ​កាប់​ធនធាន​ឈើ​ជា​ច្រើន របស់​ប្រទេស ឥឡូវ​អ្ន​កទាំង​នោះ​កំពុង​ពង្រីក​វិស័យ​ពាណិ​ជ្ជកម្ម របស់​ខ្លួន​ឲ្យ​រួម មាន​ធន​ធាន​របស់​រដ្ឋ ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។ ធន​ធាន​ទាំង​នេះ មាន​រួម ទាំង​ដី​ធនធាន​ជល​ផល កោះ និង ឆ្នេរ​សមុទ្រ​ទេសចរណ៍ ធាតុ​រ៉ែ និង​ប្រេង​កាត​ជាដើម​។ ប្រទេស​ជាតិ​កំពុង​ត្រូវបា​នបែង​ចែក ហើយ​លក់​ចេញ​យ៉ាង​ឆាប់​រហ័ស។ នៅ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​មក​នេះ ដី​ប្រទេស​ជាតិ​ចំនួន​៤៥​ភាគ​រយ ត្រូវ​បាន​ទិញ​ដោយ​អ្នក​វិនិយោ​គឯក​ជន​។ ប្រាជ្ញា​នៃ​ការ​លក់​នេះ មិន​ទាន់​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ឡើយ​សោះ។ លទ្ធ​ផល​អាក្រក់​ផ្លូវ​សង្គម និង​បរិស្ថាន មាន​សភាព​ធ្ងន់ធ្ងរ​រួចជា​ស្រេច។

ប្រភពព័ត៍មាន : ប្រទេសជាតិលក់

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo