២-កុម្ភៈ-២០០៩
ការចេញផ្សាយ : របាយការណ៍
ឆ្នាំ២០០៩ ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើនឡើងនូវការរឹតត្បិត លើសេរីភាពបញ្ចេញមតិ ជាពិសេសលើអ្នកនយោបាយ និងអ្នកតំណាងអង្គការសង្គមស៊ីវិល ដែលបាននិយាយរិះគន់ដល់រដ្ឋាភិបាលកម្ពុជា។ ហេតុដូច្នោះហើយ យ៉ាងហោចណាស់ក៏មានពាក្យបណ្តឹងចំនួនពីរ ត្រូវបានមន្ត្រីរដ្ឋាភិបាល ដាក់ប្តឹងអ្នកនយោបាយខាងបក្សប្រឆាំង និងអ្នកតំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមានពាក្យបណ្តឹងចំនួន២៥បន្ថែមទៀត ប្តឹងអ្នកសារព័ត៌មាន។ នៅឆ្នាំនេះ ស្ថានភាពហ្នឹងគេអាចប្រៀបធៀបនឹងឆ្នាំ២០០៥ បើទុកជាមានការកែប្រែប្រសើរជាងមុនបន្តិចចំពោះការកាត់ទោសក្នុងករណីបរិហារកេរ្តិ៍ ក៏ដោយ។ គ្មាននរណាម្នាក់ ដែលគេចោទពីបទបរិហារកេរ្តិ៍ ត្រូវបានជាប់ពន្ធនាគារឡើយ ហើយជនជាប់ចោទពីបទផ្សេងៗទៀត ត្រូវបានគេផ្តល់ឱកាសច្រើនជាងមុន ដើម្បីគេចខ្លួនទៅបរទេស បើប្រៀបធៀបទៅឆ្នាំ២០០៥។ គួរឲ្យកត់សម្គាល់ដែរ វាបានក្លាយជានិន្នាការមួយ ដើម្បីរឹតត្បិតសិទ្ធិសេរីភាព បន្ទាប់ពីបោះឆ្នោតជាសាកល និងបង្កើតរដ្ឋាភិបាលថ្មីមក។ នៅពេលប្រារព្ធធ្វើការបោះឆ្នោតជាថ្មី ស្ថានភាព ត្រូវបានគេបន្ធូរបន្ថយ។ នៅខណៈពេលនេះ យើងរំពឹងថា និន្នាការស្រដៀងនេះ នឹងត្រូវបានគេធ្វើម្តងទៀត។
ប្រភពព័ត៍មាន : របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០០៩