១១-កុម្ភៈ-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លីកាដូសូមជំរុញឲ្យសាលាឧទ្ធរណ៍ផ្តល់នូវភាពយុត្តិធម៌ជូនចំពោះលោក ចាន់ សុភ័ក្រ្ក(បុរសម្នាក់ដែលត្រូវបានចោទពីបទបាញ់សម្លាប់អ្នកដឹកនាំសហជីពលោក រស់ សុវណ្ណារ៉េត បើទោះបីជាពុំមានភស្តុតាងដែលជឿជាក់ណាមួយដើម្បីធ្វើការចោទប្រកាន់គាត់ក៍ដោយ) ដោយការដោះលែងគាត់ពីពន្ធនាគារឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ។ កាលពីព្រឹកមិញនេះ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជំរះលើករណីនេះ ហើយនឹងចេញសាលដីការបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ ។
ប្រភពព័ត៍មាន : លោកចាន់ សុភ័ក្រ្ក គួរត្រូវបានដោះលែងដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់