១-មីនា-២០០៩
ការចេញផ្សាយ : របាយការណ៍
ស្ថានរស់នៅរបស់អ្នកទោសជាបុរស និងស្ត្រីជាម្តាយរស់នៅក្នុងពន្ធនាគារជាមួយកូន។ ចំពោះរបាយការណ៍នេះវិញ មានគោលបំណង អធិប្បាយអំពីអ្នកទោសជាស្ត្រី និងបទពិសោធន៍ដែលពួកគាត់បានជួបប្រទះ នៅក្នុងពន្ធនាគារ។ របាយការណ៍ក៏លើកយកមកនិយាយ អំពីប្រភេទបទល្មើសដែលស្ត្រីទាំងនោះបានប្រព្រឹត្ត និងស្ថានភាពរស់នៅរបស់ពួកគាត់នៅក្នុងពន្ធនាគារ។ ករណីសិក្សានីមួយៗ ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវជីវិតពិតរបស់អ្នកទោសហើយឈ្មោះ និងព័ត៌មានលម្អិតមួយចំនួនត្រូវបានផ្លាស់ប្តូរ ក្នុងគោលបំណងដើម្បីការពារអត្តសញ្ញាណរបស់អ្នកទោស។ របាយការណ៍នេះ ក៏បានផ្តល់ព័ត៌មានបន្ថែម ទាក់ទងនឹងស្ថិតិអំពីបញ្ហាពាក់ព័ន្ធ មួយចំនួន ដែលប្រមូលបាននៅក្នុងឆ្នាំ២០០៧និង២០០៨ ផងដែរ។
ប្រភពព័ត៍មាន : ស្ថានពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨