៨-មីនា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃនេះគឺជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ អង្គការលីកាដូ ថ្លែងថាមានស្ត្រី និងកុមារជាច្រើនបានទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារការបណ្តេញចេញដ៍រាលដាលរបស់ប្រទេសកម្ពុជា ។ លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា "វាជារឿងក្រៀមក្រំខ្លាំងណាស់ គ្មានថ្ងៃណាពិសេសជាងថ្ងៃនេះទៀតទេ ដែលមានស្រ្តីកម្ពុជាជាច្រើននាក់កំពុងតស៊ូយ៉ាងត្រដាបត្រដួសដើម្បីរកស៊ីចិញ្ចឹមគ្រួសាររបស់ពួកគេ ដោយសារតែពួកគេត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន ហើយមានស្រីជាច្រើននាក់ទៀតកំពុងរស់នៅក្នុងភាពភ័យខ្លាចចំពោះការបណ្តេញចេញនេះ លោកស្រីបានបន្ថែមទៀតថា ថ្ងៃនេះក៍ជាថ្ងៃដែលពោរពេញទៅដោយទុក្ខលំបាក និងការឈឺចាប់ ។
ប្រភពព័ត៍មាន : ផលប៉ះពាល់នៃការបណ្តេញចេញពីលំនៅដ្ឋានចំពោះស្រ្តី ត្រូវលើកជាប្រធានបទសំខាន់នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ