២៥-មីនា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នាខែកុម្ភៈ ក្រសួងការបរទេសសហរដ្ឋអាមេរិចបានចេញនូវរបាយការណ៍របស់ប្រទេសឆ្នាំ២០០៨របស់ខ្លួនស្តីអំពីការអនុវត្តសិទ្ធិមនុស្ស។ របាយការណ៍ស្តីអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានថ្លែងថា កំណត់ត្រាសិទ្ធិមនុស្សរដ្ឋាភិបាលនៅតែខ្សត់ខ្សោយ និង បានរៀបរាប់នូវបញ្ជីនៃការរំលោភសិទ្ធិមនុស្សមួយយ៉ាងវែង រួមបញ្ចូលទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងសន្តិសុខ ការរំលោភចំពោះអ្នកជាប់ឃុំឃាំង ការចាប់ខ្លួនដោយខុសច្បាប់ ការដណ្តើមយកដីធ្លី និងការជម្លៀសចេញដោយបង្ខំ ការរឹតបណ្តឹងលើសេរីភាពបញ្ចេញមតិ និងអំពើពុករលួយ។
ប្រភពព័ត៍មាន : រដ្ឋាភិបាល គួរតែអំពាវនាវការរំលោភសិទ្ធិមនុស្សជំនួស ការវាយប្រហារអង្គការក្រៅរដ្ឋាភិបាល ចំពោះការរាយការណ៍រឿងទាំងនោះ