១-មេសា-២០០៩
ការចេញផ្សាយ : របាយការណ៍
ភាពអវត្តមាននៃសិទ្ធិធានាកាន់កាប់ដីធ្លី និងការបណ្តេញចេញដោយបង្ខំ បង្ហាញយ៉ាងច្បាស់នូវការរំលោភបំពាន នៃកាតព្វកិច្ចសិទ្ធិលំនៅឋានរបស់រដ្ឋាភិបាលកម្ពុជា តាមការកត់សម្គាល់ក្រោមមាត្រា១១នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌(ICESCR)។ ការមិនមានគម្រោងនីតិបញ្ញត្តិដ៏ទូលំទូលាយមួយ និងការបរាជ័យនៃយន្តការធានាសិទ្ធិកាន់កាប់ដីធ្លី រួមទាំងប្រព័ន្ធតុលាការឯករាជ្យនិងមានប្រសិទ្ធិភាព ធ្វើឲ្យរដ្ឋាភិបាលបរាជ័យក្នុងការបំពេញកាតព្វកិច្ចសិទ្ធិលំនៅឋានរបស់ខ្លួន។ ការបណ្តេញចេញខុសច្បាប់ និងជាញឹកញាប់ប្រកបដោយហិង្សា ដែលកើតឡើងនៅពេលមិនមានការការពារតាមបែបនីតិវិធីច្បាប់ដ៏សមរម្យ ដូចជាការពិគ្រោះពិភាក្សា ការផ្តល់សំណងសមស្រប និងឱកាសដើម្បីដោះស្រាយតាមផ្លូវច្បាប់នោះ ធ្វើឲ្យមានការរំលោភលើតួនាទីក្នុងទប់ស្កាត់មិនឲ្យមានការបណ្តេញចេញដោយបង្ខំ។ លើសពីនេះ រដ្ឋាភិបាលកំពុងខកខានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីការពារមិនឲ្យមានការបណ្តេញចេញ ដែលធ្វើឡើងដោយភាគីទីបី រួមទាំងបុគ្គល និងក្រុមហ៊ុនឯកជនផងដែរ។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលឯកសារ ស្តីពីសិទ្ធិលំនៅឋាន និងការបណ្តេញចេញ