ការ​បំភិត​បំ​ភ័យ​លើ​តំណាង​រាស្រ្ត​មក​ពី​គណ​បក្ស​ជំទាស់​ ការ​គំរាម​កំ​ហែង​ដក​អភ័យ​ឯក​សិទ្ធិ​ពី​លោក​ស្រី​ មួ​ សុខ​ហួរ​

២៩-មេសា-២០០៩

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ តំណាង​រាស្រ្ត​មក​ពី​គណ​បក្ស​សម​រង្ស៊ី​ លោក​ស្រី​ មួ​ សុខ​ហួរ​ បាន​ប្រកាស​ថា​នឹង​ប្តឹង​ សម្តេច​នាយក​រដ្ឋ​មន្រ្តី​អំ​ពី​បទ​បរិហា​កេរ្តិ៍​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​​អត្ថា​ធិប្បាយ​ដែល​បាន​ថ្លែង​ជា​សាធារណៈ​នៅ​ខេត្ត​កំ​ពត​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មេសា​ កន្លង​ទៅ​នេះ​។​ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​នេះ​ ស្ថានីយ៍ទូ​រទស្ស​ន៍​មួយ​ដែល​គាំ​ទ្រ​រដ្ឋា​ភិបាលបាន​ដក​ស្រង់​សម្តី​របស់​ទី​ប្រឹ​ក្សា​សម្តេច​នា​យក​រដ្ឋ​មន្រ្តី​ដែល​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋា​ភិបាល​នឹង​ធ្វើ​ការ​ប្តឹង​បក​ទៅ​លោក​ស្រី​ មួ​ សុខហួរ​ ហើយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ទាំង​អស់​គាំ​ទ្រ​នូវ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​នេះ​ពី​លោក​ស្រី​ មួ​ សុខហួរ​ ។​

ប្រភពព័ត៍មាន : ការ​បំភិត​បំ​ភ័យ​លើ​តំណាង​រាស្រ្ត​មក​ពី​គណ​បក្ស​ជំទាស់​ ការ​គំរាម​កំ​ហែង​ដក​អភ័យ​ឯក​សិទ្ធិ​ពី​លោក​ស្រី​ មួ​ សុខ​ហួរ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo