២៩-មេសា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី លោកស្រី មួ សុខហួរ បានប្រកាសថានឹងប្តឹង សម្តេចនាយករដ្ឋមន្រ្តីអំពីបទបរិហាកេរ្តិ៍ទាក់ទងទៅនឹងការធ្វើអត្ថាធិប្បាយដែលបានថ្លែងជាសាធារណៈនៅខេត្តកំពត កាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅនេះ។ មួយថ្ងៃបន្ទាប់ពីការប្រកាសនេះ ស្ថានីយ៍ទូរទស្សន៍មួយដែលគាំទ្ររដ្ឋាភិបាលបានដកស្រង់សម្តីរបស់ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តីដែលបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងធ្វើការប្តឹងបកទៅលោកស្រី មួ សុខហួរ ហើយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់គាំទ្រនូវការដកអភ័យឯកសិទ្ធិសភានេះពីលោកស្រី មួ សុខហួរ ។
ប្រភពព័ត៍មាន : ការបំភិតបំភ័យលើតំណាងរាស្រ្តមកពីគណបក្សជំទាស់ ការគំរាមកំហែងដកអភ័យឯកសិទ្ធិពីលោកស្រី មួ សុខហួរ