៣០-មេសា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ នៅឯសន្និសីទព័ត៌មានមួយមេធាវីការពារក្តីឲ្យលោកស្រី មួរ សុខហួរ ជាសមាជិកសភានៃគណបក្ស សម រង្ស៊ី បានប្រកាសថា បណ្តឹងដែលបានប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ត្រូវបានតុលាការនឹងលើកបណ្តឹងនោះចោលហើយ។ ការប្តឹងនេះដោយសារតែការធ្វើសុន្ទរកថាជាសាធារណៈដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយវាយប្រហារ និងប្រមាថមើលងាយទៅលើគណបក្សប្រឆាំងស្ត្រីម្នាក់ដោយពុំបញ្ចេញឈ្មោះ លោកស្រីបាននិយាយថា គ្មានស្ត្រីឯណាទៀតទេគឺមានតែរូបលោកស្រីហ្នឹង។ ថ្ងៃបន្ទាប់មកនាពេលធ្វើសន្និសីទថ្មីមួយទៀតលោក ហ៊ុន សែន បានថ្លែងថា គាត់កំពុងតែធ្វើការប្តឹងបកទៅលើរូបលោកស្រី និងមេធាវីរបស់គាត់ពីបទបរិហារកេរ្តិ៍ទៅវិញ។
ប្រភពព័ត៍មាន : កម្ពុជា៖ ហេតុអ្វីបានជាដើមបណ្តឹងនៃសមាជិកសភាត្រូវបានប្តឹងស្តីពីបទបរិហារកេរ្តិ៍ ហើយអភ័យឯកសិទ្ធិរបស់គាត់ត្រូវបានព្យួរទៅវិញ?