៥-ឧសភា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
(ញូយ៉ក)-ថ្ងៃនេះអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដទៃទៀតគួរតែបញ្ឈប់ការគំរាមកំហែងដោយការដកអភ័យឯកសិទ្ធិសភារបស់អ្នកបង្កើតច្បាប់ក្នុងគោលបំណងដើម្បីបំបិទការរិះគន់ទៅលើរដ្ឋាភិបាល។ នៅក្នុងសុន្ទរកថានៅថ្ងៃទី២៩ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ”ងាយដូចបកចេក“ ក្នុងការព្យួរអភ័យឯកសិទ្ធិសភារបស់លោកស្រី មួរ សុខហួរ ជាសមាជិកសភាជាតិនោះ។ នេះជាការអនុញ្ញាតិឲ្យរាជរដ្ឋាភិបាលប្តឹងចោទប្រកាន់បទព្រហ្មទណ្ឌលើរូបលោកស្រីក្នុងការរិះគន់នាយករដ្ឋមន្រ្តីជាសាធារណៈ។ តុលាការក្រុងភ្នំពេញបានកោះហៅលោកស្រីឲ្យចូលមកបំភ្លឺនៅតុលាការនាថ្ងៃទី០៧ ខែឧសភានេះ។
ប្រភពព័ត៍មាន : កម្ពុជា៖ បញ្ឈប់ការគំរាមកំហែងទៅលើអ្នកបង្កើតច្បាប់នៃគណបក្សប្រឆាំងជាសមាជិករដ្ឋសភាស្រ្តីមួយចំនួនតូចប្រឈមមុខបណ្តឹងបទបរិហារកេរ្ត៍