១០-ឧសភា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីថ្ងៃច័ន្ទ និងអង្គារគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នឹងធ្វើចោទសួរទៅតំណាងរាជរដ្ឋាភិបាលកម្ពុជាស្តីពីការអនុវត្តន៍របស់ខ្លួនលើបញ្ហាសិទ្ធិមនុស្សទាំងឡាយរួមទាំងការកាត់បន្ថយភាពក្រីក្រ សុខមាលភាព ការអប់រំ ការងារ បញ្ហាលំនៅឋាន និង ស្បៀងអាហារ។ Natalie Bugalski ជាអ្នកច្បាប់ប្រចាំមជ្ឈមណ្ឌលការពារសិទិ្ធបណ្តេញចេញពីលំនៅឋាន (COHRE) បានមានប្រសាសន៍ថា ការត្រួតពិនិត្យលើសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល២ថ្ងែខាងមុខដោយអ្នកជំនាញច្បាប់ឯករាជ្យទាំង១៨រូបរបស់អង្គការសហប្រជាជាតិគឺមានសារៈសំខាន់បំផុត។ សេចក្តីសន្និដ្ឋានចុងក្រោយរបស់គណកម្មាធិការរបស់ អ.ស.ប នឹងផ្តល់នូវការវាយតម្លៃដោយមិនលម្អៀងចំពោះកាតព្វកិច្ចរបស់កម្ពុជា ដែលត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិទាក់ទិននឹងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ប្រភពព័ត៍មាន : អ្នកជំនាញអង្គការសហប្រជាជាតិនឹងធ្វើការត្រួតពិនិត្យឡើងវិញអំពីការប្រតិបត្តិរបស់កម្ពុជាអនុលោមតាមកតិកាសញ្ញាស្តីពីសិទ្ធិមនុស្ស