២២-ឧសភា-២០០៩
ការចេញផ្សាយ : របាយការណ៍
ការរំលោភបំពានលើកតិកាសញ្ញា គឺកំពុងតែកើតឡើង ដោយសារតែកង្វះខាតការអនុវត្តន៍នូវកិច្ចការពារនៃរដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ ដែលបានចែង។ បើទុកជាមានការទទួលស្គាល់សិទ្ធិកាន់កាប់ នៅក្នុងច្បាប់ភូមិបាល និងសិទ្ធិស្របច្បាប់ដើម្បីបង្វែរសិទ្ធិកាន់កាប់ ឲ្យទៅជាម្ចាស់កម្មសិទ្ធិពេញលេញក៏ដោយ ក៏មាត្រាទាំងនេះត្រូវបានគេអនុវត្ត ក្នុងលក្ខណៈខុសច្បាប់។ ជាលទ្ធផល សិទ្ធិកាន់កាប់ គឺគេមិនបានទទួលស្គាល់ សម្រាប់ក្រុមគ្រួសារទាំងឡាយណា ដែលងាយរងគ្រោះបំផុត ចំពោះការបណ្តេញចេញដោយបង្ខំ ពីព្រោះពួកគេរស់នៅលើដី ដែលបុគ្គលមានអំណាច និងក្រុមហ៊ុន ប៉ុនប៉ងយក។ អាជ្ញាធរ ក៏បដិសេធមិនចេញប័ណ្ណកាន់កាប់ឲ្យដល់គ្រួសារទាំងនោះ បើទុកណាជាមានភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិគ្រប់គ្រាន់ក៏ដោយ។
ប្រភពព័ត៍មាន : សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន នៅក្នុងប្រទេសកម្ពុជា