២-មិថុនា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធអង្គការ-សមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន២១ មានការព្រួយបារម្ភជាខ្លាំង ជុំវិញបញ្ហាកើតមានបណ្តឹងតវ៉ារបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលបានដាក់ពាក្យប្តឹងក្រុមអ្នកសារពត៌មានទៅស្ថាប័នតុលាការពីបទបរិហារកេរ្តិ៍ និងពីបទផ្សាយពត៌មានមិនពិត ដោយមិនបានប្រើប្រាស់ច្បាប់ស្តីពីរបបសាពត៌មានជាមូលដ្ឋានទេ ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ ចាងហ្វាងខ្មែរម្ចាស់ស្រុក ទទួលរងនូវការប្តឹង និងត្រូវឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០០៩ស្អែកនេះ ។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍ព្រួយបារម្ភជុំវិញបញ្ហាការប្តឹងផ្តល់អ្នកសារព័ត៍មានទៅតុលាការ