៨-មិថុនា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ប្រជាជនកម្ពុជាស្ថិតក្រោមការដឹកនាំរបស់សង្គម ដែលបានដឹកនាំប្រទេសតាមបែបកុម្មុយនីស្តជាង ១៥ឆ្នាំហើយ មុនសហគមន៍អន្តរជាតិតាមបែបសេរីនិយមចូលមកដល់ ប្រជាធិតេយ្យបែបពហុបក្សនិយម និតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ដែលបានចាប់ផ្តើមនៅទសវត្សរ៍ទី៩០។ នៅក្នុងរបបនេះ មានការផ្តល់ឲ្យប្រជាជនអាចទទួលបានសិទ្ធិលើកម្មសិទ្ធិសេរីភាពនៃការបើកសហគ្រាសតាមរយៈប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី សេរីភាពនៃការធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស ការទទួលបានសេវាការអប់រំ និងសេវាសាធារណៈ ព្រមទាំងសិទ្ធិមួយចំនួនផ្សេងទៀត។
ប្រភពព័ត៍មាន : កម្ពុជា៖ រដ្ឋាភិបាលត្រូវតែហាមឃាត់ការគ្រប់គ្រងសង្គម ដែលរំលោភសិទ្ធិមនុស្ស