ការ​ប្រគំ​តន្រ្តី​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​កុមារ​បម្រើ​ការ​ងារ​តាម​ផ្ទះ​

១០-មិថុនា-២០០៩

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ការ​ប្រគំ​តន្រ្តី​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​លីកា​ដូ​ និង​អង្គ​ការ​ទស្សនៈ​ពិភព​លោក​-កម្ពុជា​ មាន​គោល​បំណង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​អំពី​សិទ្ធិ​របស់​កុមារ​បម្រើ​ការ​ងារ​តាម​ផ្ទះ​ក្នុង​ការ​ទទួល​បាន​ការ​អប់​រំ​ ការ​ថែ​ទាំ​សុខភាព​ និង​ការ​ការ​ពារ​​ពី​ការ​រំ​លោភ​បំពាន​លើ​រាង​កាយ​ ផ្លូវ​ចិត្ត​ និង​ការ​កេង​ប្រវ័ញ្ចលើ​ផ្លូវ​ភេទ​ ។​ ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​១២​ ខែ​មិថុនា​នេះ​ធ្វើ​ឡើង​ដោយ​ស្រប​ពេល​នឹង​ទិវា​ពិភព​លោក​ប្រឆាំង​ពល​កម្ម​កុមារ​ ដែល​ជា​ការ​គំរប់​ខួប​លើក​ទី​១០​ នៃ​ការ​អនុម័ត​អនុសញ្ញា​លេខ​ ១៨២​នៃ​អង្គ​ការ​ពល​កម្ម​អន្តរជាតិ​ ដែល​តម្រូវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​ធ្វើ​ការ​ចាត់​វិធាន​ការ​ដើម្បី​បញ្ឈប់​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត​នៃ​ពល​កម្ម​កុមារ​ ។​

ប្រភពព័ត៍មាន : ការ​ប្រគំ​តន្រ្តី​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​កុមារ​បម្រើ​ការ​ងារ​តាម​ផ្ទះ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo